អគ្គីភ័យឆេះផ្សារច្បារអំពៅនៅសង្កាត់ច្បារអំពៅ២ពេលយប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០១៨

0
17360

រាជធានីភ្នំពេញ, នៅវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃព្រហស្សតិ៍ ១៤រោចខែផល្គុន ឆ្នាំរកា នព្វសក័ ពុទ្ទសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មានអគ្គីភ័យកើតឡើងនៅក្នុងផ្សារច្បារអំពៅ មានទីតាំង ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ បណ្តាលឲ្យឆេះអស់តូបចំនួន៥៨៦តូប ក្នុងចំណោមតូបសរុប ១៤៤៧តូប ជាសំណង់ថ្ម ប្រក់ស័ង្កសី និងទំហំតូបនីមួយៗស្មើ ០២ម៉ែត្រគុណ០២ម៉ែត្រ ក្នុងនោះមានឆេះតូបក្នុងបរិវេណផ្សារចំនួន ៣៤២ តូប និងឆេះតូបក្រៅបរិវេណផ្សារចំនួន ២៤៤តូប ព្រមទាំងទំនិញលក់ដូរមួយចំនួនធំ។ មូលហេតុករណីអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាមៗ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅជួយអន្តរាគម និងបានពន្លត់ ចំនួន២៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន០២គ្រឿង , រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៥គ្រឿង, រថយន្តពន្លត់អគ្គិភ័យក្រុងជ្រោយចង្វារចំនួន០៥គ្រឿង និង រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង មានចំនួនសរុប ៣៨គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ២៦៩ រថយន្ត។

បន្ទាប់ពីជួយអន្តរាគម ពន្លត់បានទាន់ពេល ទោះបីជាមានការឆេះមានលក្ខណៈទ្រង់ទ្រាយធំ និងភូមិសាស្រ្តមានការលំបាកចូលក៏ដោយ ក៏មន្ត្រីនគរបាលពន្លត់អគ្គីភ័យ បានខិតខំឆ្លងកាត់រាល់ការលំបាកចូលពន្លត់ ដោយពុំបណ្តាលអោយមានមនុស្សរងរបួស ឬក៏ស្លាប់ និងឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតខាងឡើយ។

អគ្គិភ័យខាងលើបានពន្លត់រលត់អស់នៅម៉ោង០៧ និង០០នាទី ប៉ុន្តែនៅតែបន្តរហូតមកដល់ម៉ោង១៤និង ៤៥ នាទី នៅថ្ងៃសុក្រ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការគ្រប់គ្រងសភាពការណ៍ផ្កាភ្លើងបន្ត ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

Image may contain: fire

Image may contain: night

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here