សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី

0
26379

នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់ខូម ថើនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី ដែលធ្វើឡើងនៅ មជ្ឍមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ សម្តេចតេជោ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តីបំផុតដោយលោកនាយករដ្ឋមន្រ្តី។

FB_IMG_1521191233570

នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ គឺលោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានចាត់ទុកថាជាកិច្ចប្រជុំដ៏មានផ្លែផ្កាវិជ្ជមាន ពីព្រោះលោកមានឱកាសនបានស្តាប់ប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយផ្ទាល់ដែលបានបញ្ជាក់ច្បាស់ថាកម្ពុជាស្វាគមន៍បើកចំហរដល់សហគមអន្តរជាតិ និងបើកឱកាសទូលំទូលាយដល់ទំណាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងខិតខំរៀបចំការបោះឆ្នោតអោយបានល្អត្រឹមត្រូវទៅតាមកាលកំណត់។ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសអូស្រ្តាលីដែលបានបើកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាដែលបានជួយកសិករបង្កើនទិន្នផលស្រូវបានខ្ពស់ (CARDI)។

លោកនាយរដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសន្យាបន្តផ្តល់ជំនួយ ៨៧ លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងប្តេជ្ញាបន្តកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាអោយកាន់តែមានសន្ទុះលឿនទៅមុខនឹងទទួលបានជោគជ័យ។ នៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញាសហ ប្រតិបត្តិជាមួយគ្នាក្នុងការថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ UN នៅក្នុងពិភពលោកថែមទៀតផង៕

FB_IMG_1521191235770

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here