ផ្សារច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

0
16264

ផ្សារច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីកណ្តាលរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។

នៅក្នុងហេតុការណ៍នោះ មានលឺសូរសម្លេងផ្ទុះហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្រ្គោះឲ្យចាកចេញពីខាងក្នុងទាន់ពេល។ មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងឡើយនោះទេ។

រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយវត្តមានរបស់អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ៕

 

Facebook Comments
Loading...