អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញអោយមន្ត្រីជំនាញបន្តពង្រឹង កុំអោយយានយន្តតទ្រុងខុសបច្ចេកទេស មានវត្តមានលើទឹកដីខេត្តត្បូងឃ្មុំ

0
70648

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានបើកកិច្ចបូកសរុបលទ្ធផល ការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ក្នុងខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។

IMG-20180315-WA0020

លោក ហាក់ សុខមករា បានថ្លែងជំរុញដល់មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រួមសហការគ្នា ប្តេជ្ញាធ្វើយ៉ាងណា ទប់ស្កត់មិនអោយមានវត្តមាន រថយន្តកែច្នៃ តទ្រុងខុសលក្ខណៈបច្ចេកទេស ធ្វើចរាចរណ៍តាមដងផ្លូវ ក្នុងទឹកដីខេត្តត្បូងឃ្មុំនោះឡើយ។

លោក អភិបាលរងខេត្ត បានក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធទំាងអស់ ជាពិសេសលោកអភិបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ និងត្រូវចាត់ទុកថា កិច្ចការនេះជាការងារួមទំាងអស់គ្នា ក្នុងការរួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ នឹងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់កុំឲ្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស កើតមានឡើងសារជាថ្មី។

លោក ក៍បានសំណូមពរ ដល់ម្ចាស់យានយន្តដែលធ្វើចរាចរណ៍លើដងផ្លូវទាំងអស់ សូមកុំយករថយន្តទៅកែច្នៃគ្រប់រូបភាព ដើម្បីតែចង់បានការចំនេញដឹកបានច្រើននោះ ដែលធ្វើអោយផ្លូវត្រូវខូចខាតព្រោះតែដឹកលើសទម្ងន់ និងពិសេសលោកក៍បាន សំណូមពរដល់អ្នកបើកបរយាន្តជំនិះគ្រប់ប្រភេទនៅលើផ្លូវសូមគោរពច្បាប់ចរាចរ ដើម្បីរក្សាសុខសុវត្ថិភាព និងអាយុជីវិតយើងទាំងអស់គ្នា ។

បើតាមលោក គី វីរិន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានអោយដឹងថា គិតចាប់ពីថ្ងៃទី១០ កុម្ភៈ រហូតដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨នេះ មានរយៈពេល៣២ថ្ងៃ នៃការអនុវត្តន៍ចំណាត់ការក្តៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារបានធ្វើការឃាត់រថយន្តធុនធំ បានចំនួន ៤,១១០គ្រឿង ក្នុងនោះ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ១៨៩គ្រឿង ត្រូវបានចាប់កាត់ទ្រុងចេញ ក្នុងទឹកដីខេត្តត្បូងឃ្មុំ ៕
សាន វិឡែម 15.3.2018

IMG-20180315-WA0022

IMG-20180315-WA0014

IMG-20180315-WA0016

Facebook Comments
Loading...