កម្មកររោងចក្រកាត់ដេ ប្រមាណជាង២០០នាក់មកពីឃុំស្វាយរលំនាំគ្នាតវ៉ានៅមុខសាលាខេត្តកណ្តាល

0
16336

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨នេះកម្មកររោងចក្រកាត់ដេរការហ្គែនអាននរ័ប្រមាណ២០០នាក់តំណាង៧០០នាក់នៅឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាលបាននាំគ្នាតវ៉ានៅមុខសាលាខេត្តកណ្តាលដើម្បីទាមទារ ពន្លឿនប្រាក់ខែរបស់ពួកគាត់ខណៈថៅកែរត់ចោលត្រូវធ្លាក់បន្ទុកអាជ្ញាធរខេត្ត។

បងប្អូនកម្មករបានលើកឡើងនៅមុខសាលាខេត្តកណ្តាលថា ជិតមួយឆ្នាំមកហើយដែលខាងថៅកែរោងចក្រមិនបានបើកប្រាក់ខែជូនដល់ពួកគាត់ ទើបមានការតវ៉ាជាញឹកញ៉ាប់ផងដែរ។

កម្មកររោងចក្របានលើកឡើងបន្តអោយដឹងទៀតថា៖នៅថ្ងៃនេះពួកគាត់ប្រមាណចំនួន២០០នាក់និងតំណាងឱ្យ៧០០នាក់បាននាំគ្នាមកសាលាខេត្តកណ្តាលដើម្បីឱ្យថ្នាក់ដឹកនាំសាលាខេត្តកណ្តាល ជួយពន្លឿន បើកប្រាក់ខែដែលជាកម្លាំងញ៉ើចឈាមពួកគាត់។

គួរំលឹកផងដែរថាសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជាតែងតែក្រានរំលឹកក្នុងពិធីសំណេះណាលជាមួយបងប្អូនកម្មករកម្មការនីរោងចក្រយ៉ាងដូចច្នេះថាបើថៅរោងចក្រណាដែលក្ស័យទន់និងថៅកែបានរត់ចោលកម្មករគឺដំណោះស្រាយធ្លាក់លើរាជរដ្ឋាភិបាលដោយបើកប្រាក់ខែអោយកម្មករកម្មការនីទាំងនោះជំនួស។ ដល់ពេលកន្លងជាងប៉ុន្មានឆ្នាំជាងនេះថៅកែរោងចក្រមិនទទួលខុសត្រូវបើកប្រាក់ខែនោះឡើយទើបឈានដល់ការតវ៉ានៅមុខសាលាខេត្តជាពិសេសជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីនៃព្រៃណីខ្មែរមកដល់ហើយនិងដើម្បីយកថវិកានោះសំរាប់ទិញសម្ភារៈផ្សេងផងដែរ។

ជាមួយគ្នានេះដែរលោកប៉ូ សាវឿន មន្ត្រីសាលាខេត្តកណ្តាលបានចេញមកពន្យល់ប្រាប់បងប្អូនកម្មកររោងចក្រថា៖ថ្នាក់ដឹកនាំខេត្តកណ្តាលបានរៀបចំឯកសារដាក់ជូនទៅក្រសួងសេដ្ឋកិច្ចហរិញ្ញវត្ថុតាងរួចរាល់ហើយនិងរងចាំមួយសប្តាហ៍ទៀតទៅ។

សូមបញ្ចាក់ថា៖ ក្រោយមកបងប្អូនកម្មកររោងចក្របាននាំគ្នាត្រឡប់ទៅផ្ទះវិញរោងៗខ្លួន៕

IMG-20180315-WA0008

IMG-20180315-WA0007

Facebook Comments
Loading...