ជើងចាស់ ព្រំ សំណាង ប៉ះថៃ រីឯជើងថ្មី ពុយ វណ្ណៈ ប៉ះបារាំង

0
19450

ភ្នំពេញ: ព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានផ្គុរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃភេច បុប្ផា(Phach Bopha) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៧មីនា

សំណាងជាអ្នកប្រដាល់មួយរូបលំបាកបង្ក្រាបណាស់រាល់ការប្រកួតជាមួយអ្នកប្រដាល់បរទេសភាគច្រើនគេផ្ដួលគូប្រកួតមុនទឹកទី៥ជានិច្ច ។គេជាអ្នកប្រដាល់ចូលចិត្តប្រើកែង និង ជង្គង់វាយប្រហារគូប្រកួតនិងចូលចិត្តបំពានគូប្រកួតហើយបើគូប្រកួតខ្សោជាងខ្លួននោះគេវ៉ៃមិនប្រណីតែម្ដង ។

ភេច បុប្ផាក៏មិនស្រួលបង្ក្រាបដែរតែកំពស់របស់គេចាញ់ប្រៀបសំណាងដាច់តែម្ដង ។ សម្រាប់ការប្រកួតនេះទោះបី ភេច បុប្ផាជាអ្នកប្រដាល់ដែលមិនអាចមើលស្រាលបានក៏ពិតមែនតែគេជឿថាសំណាងនឹងឈ្នះជាមិនខាន ។

Prum-Samnang-Phach-Bopha [800x600]

អ្នកប្រដាល់ជើងថ្មីកម្ពុជាពុយ វណ្ណៈក្លិប ឃ្លាំងមឿងកីឡាត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងខេ វីន(Ke Vin)ក្នុងប្រភេទទម្ងន់៦៦គីឡូក្រាម ។

វណ្ណៈជាអ្នកប្រដាល់ចិត្តធំមួយរូបដែលក្នុងប្រភេទទម្ងន់នេះអ្នកប្រដាល់ស្រករគេគឺលំបាកទប់ទល់ជាមួយគេតែម្ដង ។ វណ្ណៈមានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២៦ដង ចាញ់៥ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង ។

ខេ វីនពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេនេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាអ្នកប្រដាល់ជនជាតិបារាំងហ្វឹកហាត់នៅស្រុកថៃរូបនេះខ្លាំងអ្វី ខ្សោយអ្វីនោះទេតែបើតាមការឲ្យដឹងពីលោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាអ្នកប្រដាល់បារាំងរូបនេះវ៉ៃគ្រាន់បើដែរ ។

គេមានប្រវត្តិប្រកួតចំនួន២៧ដង ឈ្នះ២១ដង និង ចាញ់៦ដង ។ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរលើកដំបូងនេះខេ វីនអាចដណ្ដើមជ័យជំនះបានឬទេ ?

Puy-Vannak-Ke-Vin [800x600]

Facebook Comments
Loading...