សហព័ន្ធបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិត Intermediate

0
35529

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបៃកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហែលទឹកកម្រិត Intermediateដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។វគ្គនេះគ្រោងនឹងបើកពីថ្ងៃទី១៩ដល២៣មីនា ។

វគ្គនេះក៏ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ និងរំលឹកនូវបទបញ្ជា របស់កីឡាហែលទឹកដែលសិក្ខាកាម ធ្លាប់សិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក។

តាមការគ្រោងទុកវគ្គនេះមានសិក្ខាកាមចំនួន២៩នាក់ដែលមកពីស្ថាប័នពាក់ព័ន្ធនឹងកីឡាដូចជា នាយកដ្ឋានអប់រំកាយ និងកីឡា អគ្គនាយកកីឡាការិយាល័យ អប់រំកាយ និងកីឡាខេត្តបាត់ដំបង ការិយាល័យអប់រំកាយ និងកីឡាខេត្តកំពងចាម គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងបណ្តាលក្លិបសមាគមកីឡាហែលទឹក។

វគ្គនេះប្រើប្រាស់ថវិកា៣៥ភាគរយ នៃគម្រោងថវិកាប្រចាំឆ្នាំ២០១៧ របស់ក្រសួងអប់រំយុវជន និងកីឡា ៕

photo_2018-03-13_07-12-53

Facebook Comments
Loading...